ក្រសួងទេសចរណ៍ជ្រើសរើសសិស្ស និស្សិតចូលរៀនវគ្គបណ្តុះបណ្តាលជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) ដោយឥតគិតថ្លៃ
ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងបង្កើតឱកាសការងារដល់យុវជន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧ - ២០២៥ ក្រសួងទេសចរណ៍សូមប្រកាសជ្រើសរើសសិស្សនិស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍តាមសកលវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នានា ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) ដោយឥតគិតថ្លៃ តាមប្រព័ន្ធ AMADEUS ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ACA Travel and Tour ក្នុងទម្រង់ភាពជាដៃគូរដ្ឋ-ឯកជន ដើម្បីជំរុញការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យទេសចរណ៍។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨
កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ (ទីតាំង និងពេលវេលាប្រឡងនឹងជម្រាបជូនតាមក្រោយ)
កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ (ទីតាំង និងពេលវេលាប្រឡងនឹងជម្រាបជូនតាមក្រោយ)
បេក្ខជន បេក្ខនារីអាចដាក់ពាក់្យតាមប្រព័ន្ធអនឡាញ តាមរយៈតំណរខាងក្រោម៖ https://goo.gl/forms/Y5HJ7S61JVCJsflh1
No comments:
Post a Comment